ទាយមើល អាអូនតូចនឹងកំពុងធ្វើអី


បើស្រលាញ់នាងពិត

បើស្រលាញ់នាងពិត សូមអ្នក
​​​ទុកពេល និង ឧកាសដល់នាង
កុំព្រួយ…….នាងនឹងត្រលប់មកវិញ…ពេលនោះ
នាងនឹងក្លាយជារបស់អ្នក
បើសិននាងមិនមកទេ….
បន្តរការចាំរបស់អ្នករហូតនាងត្រលប់មក
បើនាងមិនមកក្នុងពេលណា មួយដែលអ្នកមិនអាចចាំបាន……
ចូរព្យាយាមបំភ្លេចនាង ហើយ…នេះនែគឺជា ថ្នាំកណ្តុរ…..
លេបសំលាប់ខ្លួនឯងដើម្បីនាងទៅ….

ជ្រើសរើស​ទីប្រឹក្សា


បុរស​ម្នាក់​កំពុង​អង្គុយ​ចាំ​ឆ្លើយ​សម្ភាសន៍​ជ្រើសរើស​ទីប្រឹក្សា​ការងារ​សម្រាប់​ជួយ​ការងារ​លោក​នាយក​ក្រុមហ៊ុន ។
អ្នក​សម្ភាសន៍​សួរ ៖
  • លោក​ដោះស្រាយ​យ៉ាង​ណា ប្រសិន​បើ ឧបមា​ថា លោក​កំពុង​បើក​រថយន្ត​ទំនើប​មួយ​គ្រឿង ជា​រថយន្ត​ធន់​តូច ដែល​ក្រៅ​ពី​អ្នក​បើក​បរ​ចេញ សល់​កន្លែង​អង្គុយ​បាន​តែ​មនុស្ស​ម្នាក់​ទៀត​ប៉ុណ្ណោះ ស្រាប់​តែ​តាម​ផ្លូវ ជួប​មនុស្ស​ដល់​ទៅ​បី​នាក់​សុំ​ដោយសារ​ផង ។ មនុស្ស​ទាំង​បី​នោះ ម្នាក់​គឺ​លោក​នាយក​ក្រុមហ៊ុន ម្នាក់​ជា​តា​ចាស់ និង ម្នាក់​ទៀត ជា​នារី​រូប​ស្អាត ។
  • អត់​ពិបាក​ទេ, ខ្ញុំ​នឹង​ចុះ ហើយ​ហុច​កូន​សោ​ឱ្យ​លោក​នាយក​បើក​រថយន្ត​ដឹក​តា​ចាស់​ទៅ​មុន ។ ចំណែក​ខ្ញុំ សុខចិត្ត​ដើរ​ជា​មួយ​នារី​រូប​ស្អាត​ទៅ​តាម​ក្រោយ ។

លើឪទៅទៀត


ម៉ោង ១២ អាធ្រាត្រ លោក​អនុប្រធាន​ទី​មួយ​៊នៃ​មន្ទីរពេទ្យ «  » ត្រឡប់​មក​ពី​ច្រៀង​ខារ៉ាអូខេ​វិញ ក៏​ឆៀង​ចូល​កន្លែង​ប្រចាំការ​របស់​មន្ទីរពេទ្យ ដែល​នៅ​ទីនោះ មាន​វេជ្ជបណ្ឌិត​ម្នាក់ ប្រញាប់​លើក​កៅអី​អញ្ជើញ​អង្គុយ ។
លោក​ប្រធាន​ទី​មួយ​សួរ ៖
  • យប់​នេះ មាន​អ្នក​ជំងឺ​សង្គ្រោះ​បន្ទាន់​ទេ ?
  • បាទ, អត់​ទេ ស្ងាត់​ល្អ​ណាស់ ។ ប៉ុន្តែ មាន​ដែរ ។
  • ម៉េច​ម្ដង​អត់ ម្ដង​មាន​អ៊‍ីចឹង ?
  • បាទ, គឺ​អ៊‍ីចេះ ។ កាល​ពី​ម៉ោង ១០ ពុំ​ដឹង​យាយ​ប៉ិ​ណា​ទេ សម្ដី​ចេញ​មក​ឈ្លើយ​ទាំង​បាវ ៗ សួរ​កំបុតកំបុយ ។
 មន្ទីរពេទ្យ «  » មែន​ទេ ? យក​ឡាន​មួយ​គ្រៀង​មក​ផ្ទះ​លេខ ០៤ ផ្លូវ «  » ជា​បន្ទាន់ គ្រួសារ​ខ្ញុំ​ចុកពោះ​ខ្លាំអ​ណាស់ ។ ហ៊ិះ យាយ​ប៉ិ​នោះ ធ្វើ​មើល​តែ​មន្ទីពេទ្យ « » ជាំ​របស់​ខ្លួន ហើយ​ចំណែក​ប្ដី​ខ្លួន ជា​ឪ​របស់​គេ​ឯង​ក្នុង​មន្ទីរពេទ្យ​នេះ​អ៊‍ីចឹង ។ គិត​មើល មន្ទីរពេទ្យ​យើង មាន​រថយន្ត​តែ​បី​គ្រឿង​ប៉ុណ្ណោះ តែ​មួយ​គ្រឿង ជូន​លោក​ប្រធាន​ទៅ​ស្រុក សួរ​សុខទុក្ខ​ម្ដាយ​គាត់ មួយ​គ្រឿង​ទៀត ជូន​លោក​អនុប្រធាន​ទី​ពីរ ចុះ​ស្រាវជ្រាវ​រោគឆ្លង​តាម​មូលដ្ឋាន អត់​ទាន់​ត្រឡប់​មក​វិញ ចំណែក​មួយ​គ្រឿង​ទៀត ជូន​លោក​បង​ទៅ​ច្រៀង​ខារ៉ាអូខេ ។ ហេតុ​នេះ ខ្ញុំ​ឆ្លើយ​ទៅ​យាយប៉ិ​នោះ​វិញ​ថា រថយន្ត​មន្ទីរពេទ្យ «  » កំពុង​ជាប់​រវល់ ។ បើ​ប្ដី​អ្នកស្រី​ឈឺ​ធ្ងន់ អ្នកស្រី​ដឹក​គាត់​តាម​រថយន្ត​តាក់ស៊ី​មក ឬ តាម​ស៊ីក្លូ ម៉ូតូឌុប​ក៏​បាន ។ ពួក​ខ្ញុំ​រវល់​ណាស់ អត់​ទំនេរ​ទេ ។ តាម​ដែល​ស្អប់​សម្ដី​ឈ្លើយ​របស់​យាយប៉ិ​នោះ ខ្ញុំ​វិះ​ព្រលះ​វិញ​ឱ្យ​ណាណី​ម្ដង តែ​ទប់​ចិត្ត​បាន ទើប​ឆ្លើយ​អ៊‍ីចឹង​តែ​ម្ដង ឱ្យ​ចប់​រឿង
  • ឈប់​សិន ! អម្បាញ់មិញ លោក​ថា យាយប៉ិ​នោះ​ប្រាប់​ផ្ទះ​លេខ​ប៉ុន្មាន ? នៅ​ផ្លូវ​ណា ?
  • បាទ ផ្ទះ​លេខ ០៤ ផ្លូវ «  » …
  • ថា​ម៉េច ? ផ្ទះ​លេខ ០៤ ផ្លូវ «  » ? វីវរ​ហើយ ! នេះ​ជា​ផ្ទះ​ឯកឧត្ដម​អនុរដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល ដឹង​ទេ ?

ឥទ្ធិពល​នៃ​គ្រាប់​ខ្នុរ


ពូ ​មាលា​ញាំ​គ្រាប់ខ្នុរ​អស់យ៉ាង​ច្រើន​ថ្ងៃនេះ​ចៃដន្យ​អី​គូ​ដណ្តឹង​ ​របស់​គាត់​ម៉ា​ឡា​បាន​មក​ហៅ​គាត់​ទៅ​ផ្ទះ​របស់​នាង​។​ ​នៅ​តាម​ផ្លូវ​ពូ​មាលា​ឈឺ​ផោម​យ៉ាង​ខ្លាំង​តែ​ដោយ​ខ្លាច​ខ្មាស់​ ​គូរ​ដណ្តឹង​ក៌​ប្រឹង​ខាំមាត់​ត្បៀត​គូទ​ទល់​ផោម​បន់​អោយ​តែ​ ​ឆាប់​ដល់​។​មក​ដល់​ផ្ទះ​ម៉ា​ឡា​យក​កន្សែង​រំ​ភ្នែក​ពូ​មាលា​ដោយ​ ​ប្រាប់​ថា​ ​នឹង​ធ្វើ​អោយ​ភ្ញាក់ផ្អើល​។​នាង​បណ្តើ​ពូ​មាលា​មក​ដល់​ផ្ទះបាយ​ ​ស្រាប់តែ​សំលេង​ទូរ​ស័​ព្ឋ​រោ​ទ៌​នៅ​ក្នុង​បន្ទប់ទទួលភ្ញៀវ​ ​ម៉ា​ឡា​និយាយ​ទៅ​កាន់​ពូ​មាលា​«បង​កំ​លួច​មើល​ណា​ចាំ​អូន​ទៅ​ ​ទទួល​ទូរ​ស័​ព្ឋ​តែ​មួយ​ភ្លែត​ទេ​»«អូ​ខេ​បង​សន្យា​!» ពូ ​មាលា​ឆ្លើយ​តប​។​ ​ឆ្លៀត​ឳ​កាស​ម៉ា​ឡា​មិន​នៅ​ក្បែរ​ពូ​មា​លាប​ញ្ជេ​ញ​ផោម​ដែល​ខំ​ខ្ជឹប​ជា​យូ ​មក​ហើយ​មួយ​ទំហឹង​មនុស្ស​ចាស់​អា​ទី​មួយ​«ទូតៗ​ៗ​ៗ​ៗ​ៗ​»ខ្លិ​ន​របស់​វា​ដូច​ពងមាន់​ស្អុយ​២០​ថ្ងៃ​។​ ​អា​ទី​ពី​ ​«ពិតៗ​ៗ​ខ្សុល​ខៗ​ៗ​»ខ្លិ ​ន​របស់​វា​អាច​ធ្វើ​អោយ​រុយ​មួយ​ស្លាប់​បាន​មួយ​រំពេច​។​ ​ពេល​ម៉ា​ឡា​មក​វិញ​ពូ​មាលា​ឈរ​ញញឹម​ដូច​គ្មាន​រឿង​អ្វី​កើតឡើង​សោះ​។​ ​ម៉ា​ឡា​ស្រាយ​កន្សែង​ចេញ​ហើយ​និយាយ​«ស្វា​គម​ន៌​នឹង​រីករាយ​ថ្ងៃ​នៃ​ការ​ជួបជុំ​គ្រួសារ​»។អាណាគតលោកតាលោកយាយម្តាយឪពុកក្មេក មាមីង​នឹង​បងប្អូន​ផ្ល​ធ​ទាំងឡាយ​អង្គុយ​ជំវិញ​តុ​អាហា​យកដៃ​ខ្ទប់​ច្រមុះ​មើល​មុខ​ផល​!

កំប្លែងរឿង ម៉ូតូឌុប​ត្រូវ​ប៉ាន់



នាយ​ចុន​ឈរ​ចាំ​ជិះ​ម៉ូតូ​ឌុប​ពី​ ច្បារអំពៅ ទៅ​អ្នក​លឿង ។ ម៉ូតូ​ឌុប​ច្រើន​គគោក តែ​នាយ​រក​ជិះ​សឹង​មិន​បាន ។ ម៉ូតូ​មួយ​មក​ក្បែរ នាយ​គ្រវី​ក្បាល មួយ​ទៀត​មក​ដល់ នាយ​គ្រវី​ក្បាល 
  • ម៉ូតូ​ឌុប ?
  • ម៉ូតូ​អូន​ម៉ាក​អី​ដែរ ?
  • អាស៊ុយ​កូរ៉េ
  • អត់​ជិះ​ទេ​ ទៅ​ចុះ
  • ម៉ូតូ​ឌុប ?
  • ម៉ាក​អី​ដែរ ម៉ូតូ​បង ?
  • អាសង់​កូរ៉េ
  • ទៅ​ចុះ​អត់​ជិះ​ទេ
  • អេ​ក្មួយ, ម៉ូតូ​ឌុប ?
  • ម៉ូតូ​ពូ​ម៉ាក​អី ?
  • ហុងដា ៨៨ ឡើង​មក​យក​ថោក​ទេ
  • មិន​ជិះ​ទេ រក​គេ​ទៀត​ចុះ
  • ម៉ូតូ​ឌុប​ក្មួយ ?
  • ម៉ាក​អី​ដែរ​អ៊ំ ?
  • សាន់យ៉ាន់
  • ខុស​ប៉ាន់​ហើយ អ៊ំ​អញ្ញើញ​ទៅ​ចុះ
  • អេ​អ្នក​កំឡោះ ម៉ូតូ​ឌុប ?
  • ម៉ូតូ​តា​ម៉ាក​អី ?
  • គេ​ហៅ​អាកន្ថោរ​ណា​ចៅ​ប្រុស
  • អាកន្ថោរ ដូច​ចិត្ត​មិន​ខុស រក​អុស​យូរ​ហើយ ទើប​តែ​ជួប​ឈើ​ងាប់ ។ ពី​ច្បារ​អំពៅ ទៅ​អ្នក​លឿង យក​ប៉ុន្មាន ?
  • ១៥.០០០៛ ចៅ​ប្រុស
  • ថ្លៃ​បន្តិច ក៏​ថ្លៃ​ចុះ ឲ្យ​តែ​ស្រួល​បត់​ជើង​តាម​ផ្លូវ ទៅ​ហើយ​ខ្ញុំ

Only 50% can fit your teeth

 

Khmer funny picture, funny album Copyright © 2011 -- Template created by O Pregador -- Powered by Blogger