លើឪទៅទៀត


ម៉ោង ១២ អាធ្រាត្រ លោក​អនុប្រធាន​ទី​មួយ​៊នៃ​មន្ទីរពេទ្យ «  » ត្រឡប់​មក​ពី​ច្រៀង​ខារ៉ាអូខេ​វិញ ក៏​ឆៀង​ចូល​កន្លែង​ប្រចាំការ​របស់​មន្ទីរពេទ្យ ដែល​នៅ​ទីនោះ មាន​វេជ្ជបណ្ឌិត​ម្នាក់ ប្រញាប់​លើក​កៅអី​អញ្ជើញ​អង្គុយ ។
លោក​ប្រធាន​ទី​មួយ​សួរ ៖
  • យប់​នេះ មាន​អ្នក​ជំងឺ​សង្គ្រោះ​បន្ទាន់​ទេ ?
  • បាទ, អត់​ទេ ស្ងាត់​ល្អ​ណាស់ ។ ប៉ុន្តែ មាន​ដែរ ។
  • ម៉េច​ម្ដង​អត់ ម្ដង​មាន​អ៊‍ីចឹង ?
  • បាទ, គឺ​អ៊‍ីចេះ ។ កាល​ពី​ម៉ោង ១០ ពុំ​ដឹង​យាយ​ប៉ិ​ណា​ទេ សម្ដី​ចេញ​មក​ឈ្លើយ​ទាំង​បាវ ៗ សួរ​កំបុតកំបុយ ។
 មន្ទីរពេទ្យ «  » មែន​ទេ ? យក​ឡាន​មួយ​គ្រៀង​មក​ផ្ទះ​លេខ ០៤ ផ្លូវ «  » ជា​បន្ទាន់ គ្រួសារ​ខ្ញុំ​ចុកពោះ​ខ្លាំអ​ណាស់ ។ ហ៊ិះ យាយ​ប៉ិ​នោះ ធ្វើ​មើល​តែ​មន្ទីពេទ្យ « » ជាំ​របស់​ខ្លួន ហើយ​ចំណែក​ប្ដី​ខ្លួន ជា​ឪ​របស់​គេ​ឯង​ក្នុង​មន្ទីរពេទ្យ​នេះ​អ៊‍ីចឹង ។ គិត​មើល មន្ទីរពេទ្យ​យើង មាន​រថយន្ត​តែ​បី​គ្រឿង​ប៉ុណ្ណោះ តែ​មួយ​គ្រឿង ជូន​លោក​ប្រធាន​ទៅ​ស្រុក សួរ​សុខទុក្ខ​ម្ដាយ​គាត់ មួយ​គ្រឿង​ទៀត ជូន​លោក​អនុប្រធាន​ទី​ពីរ ចុះ​ស្រាវជ្រាវ​រោគឆ្លង​តាម​មូលដ្ឋាន អត់​ទាន់​ត្រឡប់​មក​វិញ ចំណែក​មួយ​គ្រឿង​ទៀត ជូន​លោក​បង​ទៅ​ច្រៀង​ខារ៉ាអូខេ ។ ហេតុ​នេះ ខ្ញុំ​ឆ្លើយ​ទៅ​យាយប៉ិ​នោះ​វិញ​ថា រថយន្ត​មន្ទីរពេទ្យ «  » កំពុង​ជាប់​រវល់ ។ បើ​ប្ដី​អ្នកស្រី​ឈឺ​ធ្ងន់ អ្នកស្រី​ដឹក​គាត់​តាម​រថយន្ត​តាក់ស៊ី​មក ឬ តាម​ស៊ីក្លូ ម៉ូតូឌុប​ក៏​បាន ។ ពួក​ខ្ញុំ​រវល់​ណាស់ អត់​ទំនេរ​ទេ ។ តាម​ដែល​ស្អប់​សម្ដី​ឈ្លើយ​របស់​យាយប៉ិ​នោះ ខ្ញុំ​វិះ​ព្រលះ​វិញ​ឱ្យ​ណាណី​ម្ដង តែ​ទប់​ចិត្ត​បាន ទើប​ឆ្លើយ​អ៊‍ីចឹង​តែ​ម្ដង ឱ្យ​ចប់​រឿង
  • ឈប់​សិន ! អម្បាញ់មិញ លោក​ថា យាយប៉ិ​នោះ​ប្រាប់​ផ្ទះ​លេខ​ប៉ុន្មាន ? នៅ​ផ្លូវ​ណា ?
  • បាទ ផ្ទះ​លេខ ០៤ ផ្លូវ «  » …
  • ថា​ម៉េច ? ផ្ទះ​លេខ ០៤ ផ្លូវ «  » ? វីវរ​ហើយ ! នេះ​ជា​ផ្ទះ​ឯកឧត្ដម​អនុរដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល ដឹង​ទេ ?
 

Khmer funny picture, funny album Copyright © 2011 -- Template created by O Pregador -- Powered by Blogger