កំប្លែងរឿង ម៉ូតូឌុប​ត្រូវ​ប៉ាន់



នាយ​ចុន​ឈរ​ចាំ​ជិះ​ម៉ូតូ​ឌុប​ពី​ ច្បារអំពៅ ទៅ​អ្នក​លឿង ។ ម៉ូតូ​ឌុប​ច្រើន​គគោក តែ​នាយ​រក​ជិះ​សឹង​មិន​បាន ។ ម៉ូតូ​មួយ​មក​ក្បែរ នាយ​គ្រវី​ក្បាល មួយ​ទៀត​មក​ដល់ នាយ​គ្រវី​ក្បាល 
  • ម៉ូតូ​ឌុប ?
  • ម៉ូតូ​អូន​ម៉ាក​អី​ដែរ ?
  • អាស៊ុយ​កូរ៉េ
  • អត់​ជិះ​ទេ​ ទៅ​ចុះ
  • ម៉ូតូ​ឌុប ?
  • ម៉ាក​អី​ដែរ ម៉ូតូ​បង ?
  • អាសង់​កូរ៉េ
  • ទៅ​ចុះ​អត់​ជិះ​ទេ
  • អេ​ក្មួយ, ម៉ូតូ​ឌុប ?
  • ម៉ូតូ​ពូ​ម៉ាក​អី ?
  • ហុងដា ៨៨ ឡើង​មក​យក​ថោក​ទេ
  • មិន​ជិះ​ទេ រក​គេ​ទៀត​ចុះ
  • ម៉ូតូ​ឌុប​ក្មួយ ?
  • ម៉ាក​អី​ដែរ​អ៊ំ ?
  • សាន់យ៉ាន់
  • ខុស​ប៉ាន់​ហើយ អ៊ំ​អញ្ញើញ​ទៅ​ចុះ
  • អេ​អ្នក​កំឡោះ ម៉ូតូ​ឌុប ?
  • ម៉ូតូ​តា​ម៉ាក​អី ?
  • គេ​ហៅ​អាកន្ថោរ​ណា​ចៅ​ប្រុស
  • អាកន្ថោរ ដូច​ចិត្ត​មិន​ខុស រក​អុស​យូរ​ហើយ ទើប​តែ​ជួប​ឈើ​ងាប់ ។ ពី​ច្បារ​អំពៅ ទៅ​អ្នក​លឿង យក​ប៉ុន្មាន ?
  • ១៥.០០០៛ ចៅ​ប្រុស
  • ថ្លៃ​បន្តិច ក៏​ថ្លៃ​ចុះ ឲ្យ​តែ​ស្រួល​បត់​ជើង​តាម​ផ្លូវ ទៅ​ហើយ​ខ្ញុំ
 

Khmer funny picture, funny album Copyright © 2011 -- Template created by O Pregador -- Powered by Blogger