បើស្រលាញ់នាងពិត
បើស្រលាញ់នាងពិត សូមអ្នក
ទុកពេល និង ឧកាសដល់នាង
កុំព្រួយ…….នាងនឹងត្រលប់មកវិញ…ពេលនោះ
នាងនឹងក្លាយជារបស់អ្នក
ទុកពេល និង ឧកាសដល់នាង
កុំព្រួយ…….នាងនឹងត្រលប់មកវិញ…ពេលនោះ
នាងនឹងក្លាយជារបស់អ្នក
បើសិននាងមិនមកទេ….
បន្តរការចាំរបស់អ្នករហូតនាងត្រលប់មក
បន្តរការចាំរបស់អ្នករហូតនាងត្រលប់មក
បើនាងមិនមកក្នុងពេលណា មួយដែលអ្នកមិនអាចចាំបាន……
ចូរព្យាយាមបំភ្លេចនាង ហើយ…នេះនែគឺជា ថ្នាំកណ្តុរ…..
លេបសំលាប់ខ្លួនឯងដើម្បីនាងទៅ….
ចូរព្យាយាមបំភ្លេចនាង ហើយ…នេះនែគឺជា ថ្នាំកណ្តុរ…..
លេបសំលាប់ខ្លួនឯងដើម្បីនាងទៅ….
ជ្រើសរើសទីប្រឹក្សា
បុរសម្នាក់កំពុងអង្គុយចាំឆ្លើយសម្ភាសន៍ជ្រើសរើសទីប្រឹក្សាការងារសម្រាប់ជួយការងារលោកនាយកក្រុមហ៊ុន ។
អ្នកសម្ភាសន៍សួរ ៖
អ្នកសម្ភាសន៍សួរ ៖
- លោកដោះស្រាយយ៉ាងណា ប្រសិនបើ ឧបមាថា លោកកំពុងបើករថយន្តទំនើបមួយគ្រឿង ជារថយន្តធន់តូច ដែលក្រៅពីអ្នកបើកបរចេញ សល់កន្លែងអង្គុយបានតែមនុស្សម្នាក់ទៀតប៉ុណ្ណោះ ស្រាប់តែតាមផ្លូវ ជួបមនុស្សដល់ទៅបីនាក់សុំដោយសារផង ។ មនុស្សទាំងបីនោះ ម្នាក់គឺលោកនាយកក្រុមហ៊ុន ម្នាក់ជាតាចាស់ និង ម្នាក់ទៀត ជានារីរូបស្អាត ។
- អត់ពិបាកទេ, ខ្ញុំនឹងចុះ ហើយហុចកូនសោឱ្យលោកនាយកបើករថយន្តដឹកតាចាស់ទៅមុន ។ ចំណែកខ្ញុំ សុខចិត្តដើរជាមួយនារីរូបស្អាតទៅតាមក្រោយ ។
លើឪទៅទៀត
ម៉ោង ១២ អាធ្រាត្រ លោកអនុប្រធានទីមួយ៊នៃមន្ទីរពេទ្យ « ក » ត្រឡប់មកពីច្រៀងខារ៉ាអូខេវិញ ក៏ឆៀងចូលកន្លែងប្រចាំការរបស់មន្ទីរពេទ្យ ដែលនៅទីនោះ មានវេជ្ជបណ្ឌិតម្នាក់ ប្រញាប់លើកកៅអីអញ្ជើញអង្គុយ ។
លោកប្រធានទីមួយសួរ ៖
- យប់នេះ មានអ្នកជំងឺសង្គ្រោះបន្ទាន់ទេ ?
- បាទ, អត់ទេ ស្ងាត់ល្អណាស់ ។ ប៉ុន្តែ មានដែរ ។
- ម៉េចម្ដងអត់ ម្ដងមានអ៊ីចឹង ?
- បាទ, គឺអ៊ីចេះ ។ កាលពីម៉ោង ១០ ពុំដឹងយាយប៉ិណាទេ សម្ដីចេញមកឈ្លើយទាំងបាវ ៗ សួរកំបុតកំបុយ ។
“ មន្ទីរពេទ្យ « ក » មែនទេ ? យកឡានមួយគ្រៀងមកផ្ទះលេខ ០៤ ផ្លូវ « ខ » ជាបន្ទាន់ គ្រួសារខ្ញុំចុកពោះខ្លាំអណាស់” ។ ហ៊ិះ យាយប៉ិនោះ ធ្វើមើលតែមន្ទីពេទ្យ «ក » ជាំរបស់ខ្លួន ហើយចំណែកប្ដីខ្លួន ជាឪរបស់គេឯងក្នុងមន្ទីរពេទ្យនេះអ៊ីចឹង ។ គិតមើល មន្ទីរពេទ្យយើង មានរថយន្តតែបីគ្រឿងប៉ុណ្ណោះ តែមួយគ្រឿង ជូនលោកប្រធានទៅស្រុក សួរសុខទុក្ខម្ដាយគាត់ មួយគ្រឿងទៀត ជូនលោកអនុប្រធានទីពីរ ចុះស្រាវជ្រាវរោគឆ្លងតាមមូលដ្ឋាន អត់ទាន់ត្រឡប់មកវិញ ចំណែកមួយគ្រឿងទៀត ជូនលោកបងទៅច្រៀងខារ៉ាអូខេ ។ ហេតុនេះ ខ្ញុំឆ្លើយទៅយាយប៉ិនោះវិញថា រថយន្តមន្ទីរពេទ្យ « ក » កំពុងជាប់រវល់ ។ បើប្ដីអ្នកស្រីឈឺធ្ងន់ អ្នកស្រីដឹកគាត់តាមរថយន្តតាក់ស៊ីមក ឬ តាមស៊ីក្លូ ម៉ូតូឌុបក៏បាន ។ ពួកខ្ញុំរវល់ណាស់ អត់ទំនេរទេ ។ តាមដែលស្អប់សម្ដីឈ្លើយរបស់យាយប៉ិនោះ ខ្ញុំវិះព្រលះវិញឱ្យណាណីម្ដង តែទប់ចិត្តបាន ទើបឆ្លើយអ៊ីចឹងតែម្ដង ឱ្យចប់រឿង…
- ឈប់សិន ! អម្បាញ់មិញ លោកថា យាយប៉ិនោះប្រាប់ផ្ទះលេខប៉ុន្មាន ? នៅផ្លូវណា ?
- បាទ ផ្ទះលេខ ០៤ ផ្លូវ « ខ » …
- ថាម៉េច ? ផ្ទះលេខ ០៤ ផ្លូវ « ខ » ? វីវរហើយ ! នេះជាផ្ទះឯកឧត្ដមអនុរដ្ឋលេខាធិការក្រសួងសុខាភិបាល ដឹងទេ ?
ឥទ្ធិពលនៃគ្រាប់ខ្នុរ
ពូ មាលាញាំគ្រាប់ខ្នុរអស់យ៉ាងច្រើនថ្ងៃនេះចៃដន្យអីគូដណ្តឹង របស់គាត់ម៉ាឡាបានមកហៅគាត់ទៅផ្ទះរបស់នាង។ នៅតាមផ្លូវពូមាលាឈឺផោមយ៉ាងខ្លាំងតែដោយខ្លាចខ្មាស់ គូរដណ្តឹងក៌ប្រឹងខាំមាត់ត្បៀតគូទទល់ផោមបន់អោយតែ ឆាប់ដល់។មកដល់ផ្ទះម៉ាឡាយកកន្សែងរំភ្នែកពូមាលាដោយ ប្រាប់ថា នឹងធ្វើអោយភ្ញាក់ផ្អើល។នាងបណ្តើពូមាលាមកដល់ផ្ទះបាយ ស្រាប់តែសំលេងទូរស័ព្ឋរោទ៌នៅក្នុងបន្ទប់ទទួលភ្ញៀវ ម៉ាឡានិយាយទៅកាន់ពូមាលា«បងកំលួចមើលណាចាំអូនទៅ ទទួលទូរស័ព្ឋតែមួយភ្លែតទេ»«អូខេបងសន្យា!» ពូ មាលាឆ្លើយតប។ ឆ្លៀតឳកាសម៉ាឡាមិននៅក្បែរពូមាលាបញ្ជេញផោមដែលខំខ្ជឹបជាយូ មកហើយមួយទំហឹងមនុស្សចាស់អាទីមួយ«ទូតៗៗៗៗៗ»ខ្លិនរបស់វាដូចពងមាន់ស្អុយ២០ថ្ងៃ។ អាទីពី «ពិតៗៗខ្សុលខៗៗ»ខ្លិ នរបស់វាអាចធ្វើអោយរុយមួយស្លាប់បានមួយរំពេច។ ពេលម៉ាឡាមកវិញពូមាលាឈរញញឹមដូចគ្មានរឿងអ្វីកើតឡើងសោះ។ ម៉ាឡាស្រាយកន្សែងចេញហើយនិយាយ«ស្វាគមន៌នឹងរីករាយថ្ងៃនៃការជួបជុំគ្រួសារ»។អាណាគតលោកតាលោកយាយម្តាយឪពុកក្មេក មាមីងនឹងបងប្អូនផ្លធទាំងឡាយអង្គុយជំវិញតុអាហាយកដៃខ្ទប់ច្រមុះមើលមុខផល!
កំប្លែងរឿង ម៉ូតូឌុបត្រូវប៉ាន់
នាយចុនឈរចាំជិះម៉ូតូឌុបពី ច្បារអំពៅ ទៅអ្នកលឿង ។ ម៉ូតូឌុបច្រើនគគោក តែនាយរកជិះសឹងមិនបាន ។ ម៉ូតូមួយមកក្បែរ នាយគ្រវីក្បាល មួយទៀតមកដល់ នាយគ្រវីក្បាល… ។
- ម៉ូតូឌុប ?
- ម៉ូតូអូនម៉ាកអីដែរ ?
- អាស៊ុយកូរ៉េ
- អត់ជិះទេ ទៅចុះ
- ម៉ូតូឌុប ?
- ម៉ាកអីដែរ ម៉ូតូបង ?
- អាសង់កូរ៉េ
- ទៅចុះអត់ជិះទេ
- អេក្មួយ, ម៉ូតូឌុប ?
- ម៉ូតូពូម៉ាកអី ?
- ហុងដា ៨៨ ឡើងមកយកថោកទេ
- មិនជិះទេ រកគេទៀតចុះ
- ម៉ូតូឌុបក្មួយ ?
- ម៉ាកអីដែរអ៊ំ ?
- សាន់យ៉ាន់
- ខុសប៉ាន់ហើយ អ៊ំអញ្ញើញទៅចុះ
- អេអ្នកកំឡោះ ម៉ូតូឌុប ?
- ម៉ូតូតាម៉ាកអី ?
- គេហៅអាកន្ថោរណាចៅប្រុស
- អាកន្ថោរ ដូចចិត្តមិនខុស រកអុសយូរហើយ ទើបតែជួបឈើងាប់ ។ ពីច្បារអំពៅ ទៅអ្នកលឿង យកប៉ុន្មាន ?
- ១៥.០០០៛ ចៅប្រុស
- ថ្លៃបន្តិច ក៏ថ្លៃចុះ ឲ្យតែស្រួលបត់ជើងតាមផ្លូវ ទៅហើយខ្ញុំ
Subscribe to:
Posts (Atom)